លោក អិុត សារ អភិបាលស្រុកព្រៃកប្បាស ខេត្តតាកែវអមដំណើរដោយក្រុមការងារស្រុក មេឃំុ មេភូមិ បានចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ


ព្រឹកថ្ងៃទី ៣០ខែតុលាឆ្នាំ២០១៦ លោក អិុត សារ អភិបាលស្រុកព្រៃកប្បាស ខេត្តតាកែវអមដំណើរដោយក្រុមការងារស្រុក មេឃំុ មេភូមិ បានចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះកាល ពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៦វេលាម៉ោង ១៨,៤០នាទីល្ងាច ចំនួន ៣ឃុំគឺ÷
១- ឃុំស្នោ ២៧ខ្នងក្នុងនោះរលំទាំងស្រុង ៤ខ្នង របើកដំបូល ២២ខ្នងដើមឈើរលំសង្កត់ ១ខ្នង
– ភូមិស្នោ ១១ ខ្នង រលំទាំងស្រុង ១ខ្នង របើកដំបូល ១០ ។
– ភូមិទង្គែ ១៥ ខ្នង ក្នុងនោះរលំទាំងស្រុង ៣ខ្នង របើកដំបូល ១២ខ្នង ។
២ – ឃុំក្តាញ់ ភូមិក្ប៉ម របើកដំបូល ១ ខ្នង។
៣- ឃុំតាំងយ៉ាប របើកដំបូល ៦ខ្នង ។
– ភូមិសំបូរ ១ខ្នង ភូមិព្រៃចំបក់ ៥ ខ្នង សរុប មាន៣៤ខ្នង ។

14484937_324097451288043_8876163354834941030_n 14601015_324096557954799_3558495576385838938_n 14650269_324097444621377_829466937465563694_n 14907123_324096561288132_6531911527970428026_n 14925542_324096564621465_3657584835925628365_n