ល្ងាចថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៦ នៅវត្តត្នោត ភូមិខ្នារោង ឃុំពារាម បានរៀបចំពិធីសំណេះសំណាល ជាមួយកម្មករ កម្មការនី ចំនួន ១០៨នាក់ ដែលបានការអញ្ជើញចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកបាទី អមដំណើរដោយ ក្រុមការងារ និង លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុក រី អភិបាលស្រុក លោក ហង្ស វិច្ឆិការាស្សី នាយករងរដ្ឋបាល លោកមេឃុំ មេភូមិ។ ក្នុងឱកាសនោះដែរ ក្រុមការងារបាន ឧបត្ថម្ភថវិកា ម្នាក់ ១០.០០០ រៀល ផងដែរ។