ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសម្របសម្រួលទំនាស់របស់ប្រជាពលរដ្ឋនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវប្រកបដោយជោគជ័យ


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសម្របសម្រួលទំនាស់រវាងលោកយាយ ស៊ូ គា អាយុ ៧៣ ឆ្នាំ និងចៅស្រីដែលរស់នៅជាមួយគាត់មានឈ្មោះ អេង វិបុល អាយុ ៣៧ឆ្នាំ នៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវប្រកប ដោយជោគជ័យនាព្រឹកថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៥។
ទំនាស់នេះកើតឡើងដោយសារលោកយាយដែលជាម្ចាស់ផ្ទះ និងដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់ចង់ឱ្យចៅស្រីឈ្មោះ អេង វិបុល រើចេញដោយលោកយាយបានចែកដីមួយកន្លែងនៅខាងក្រោយផ្ទះនោះដែលមានផ្លូវចេញចូលត្រឹមត្រូវនៅម្ខាងទៀត ប៉ុន្តែត្រូវបានចៅស្រីបដិសេធដោយទាមទារឱ្យលោកយាយបើកផ្លូវនៅលើដីផ្ទះចាស់នោះចំនួន៣ម៉ែត្រដោយធ្វើរបងជាផ្លូវកម្មសិទ្ធឯកជន និងឈើផ្ទះនោះពាក់កណ្តាលនៅពេលដែលរុះរើ។ ចំពោះករណីនេះលោកយាយបានយល់ព្រមឱ្យធ្វើដំណើរឆ្លងកាត់ប៉ុន្តែមិនអនុញ្ញាតិឱ្យរបស់ធ្វើរបងកាត់ដីដែលជាកម្មសិទ្ធស្របច្បាប់របស់គាត់សម្រាប់ធ្វើជាផ្លូវឯកជនទេ។
ចំពោះបញ្ហានេះសង្កាត់រការក្រៅក៏បានធ្វើការសម្របសម្រួលចំនួន ៣លើករួចមកហើយប៉ុន្តែមិនបានលទ្ធផល រហូតដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ទើបមានករណីកូនប្រុសរបស់លោកយាយ ស៊ូ គា ទៅរុះរើផ្ទះនៅលើដីដែលជា កម្មសិទ្ធស្របច្បាប់របស់លោកយាយ។
ក្រោយពីបានទទួលដំណឹងនេះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលក្រុង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានចុះសម្របសម្រួលទំនាស់នេះរហូតបានទទួលជោគជ័យដោយស្រ្តីឈ្មោះ អេង វិបុល យល់ព្រមចុះចេញពីផ្ទះនោះដោយពុំទាមទារអ្វីឡើយ ហើយលោកយាយក៏នៅតែអនុញ្ញាតិឱ្យ ធ្វើដំណើរឆ្លងកាត់ដីនោះដែរប៉ុន្តែមិនអាចធ្វើរបងជាផ្លូវឯកជនឡើយ។
ចំពោះករណីអំពើហឹង្សាលើស្រ្តីនោះឯកឧត្តមអភិបាលខេត្តបានឱ្យនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស៊ីបអង្កេតឱ្យបានច្បាស់លាស់ ហើយប្រសិនបើរកឃើញថាកូនប្រុសរបស់លោកយាយពិតជាបានប្រើអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ មកលើស្ត្រីរូបនោះដូចដែលបានចោទប្រកាន់មែនត្រូវរៀបចំកសាងសំណុំរឿងដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
1601297_410919999079492_2891267112459542990_n 10264487_410920075746151_2685235184772714061_n 10993459_410919835746175_7297077287071526504_n-1 11070521_410920079079484_5057343361521033808_n 11072049_410919755746183_3300657654585624865_n