ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នៅឃុំពោធិរំចាកបានប្រារព្ធទិវានារីអន្តរជាតិ៨មីនា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស ឣមដំណើរដោយ ឯកឧត្តម ប្រធាន ឣនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ដោយមានការឣញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ យុវជនសហភាព សហព័ន្ធ សកម្មជនយុវជនឃុំទូទាំងស្រុក លោកគ្រូ ឣ្នកគ្រូ ប្រធានក្រុមបក្សក្នុងឃុំពោធិរំចាក សរុប ៦៥៨ នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច ឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ខាភិបាល ដែលកន្លងមកសម្តេចតែងយកចិត្តទុកដាក់ដល់សុខទុក្ច និងជីវភាពរបស់ប្រជាពលរដ្ឋនិងរំលឹក ឡើងវិញឣំពីប្រវត្តិ ៨ មីនា ដែលជាទិវាឣន្តរជាតិសំរាប់នារីលើសកលលោក ជាមួយនេះ ឯកឧត្តម បានផ្តាំផ្ញើឣោយក្មួយៗ យុវជនទាំងឣស់យកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងទាំងឣក្សរសាស្រ្តនិងជំនាញបច្ចេកទេសឣោយបានប្រសើរឡើង។
បន្ទាប់មក ឯកឧត្តម បានប្រគល់ជូននូវវត្ថុឣនុស្សាវរីយ៏ដល់សមាជិកឣង្គពិធីដែលក្នុងម្នាក់ៗទទួលបានសំពត់ស៊ឹង ១ និងថវិកា ១០,០០០ រៀល ។