ឯកឧត្តម ហុង ជឿន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពោធិរំចាកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសសនកាលឆ្នាំសិក្សា ២០១៦ – ២០១៧ នៅវិទ្យាល័យសមរលាវ


ព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម ហុង ជឿន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពោធិរំចាក អមដំណើរដោយលោក អ៊ិត សារ អភិបាលស្រុក លោក ឯម អន ប្រធានការិយាល័យអប់រំស្រុក លោកស្រី អ៊ូច ហុល ក្រុមការងារថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសសនកាលឆ្នាំសិក្សា ២០១៦ – ២០១៧ នៅវិទ្យាល័យសមរលាវស្ថិតក្នុងឃុំពោធិរំចាក ស្រុកព្រៃកប្បាស ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ សម្តែងការកោតសរសើរដល់ក្មួយៗដែលទើបប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗកន្លងទៅនេះ និងសំណូមពរអោយក្មួយៗយកចិត្តទុកដាក់ក្នុងការសិក្សាបន្តទៀត ដើម្បីក្លាយជាធនធានមនុស្ស សំរាប់បន្តវេន ទៅថ្ងៃអនាគត។
ជាមួយនេះ ឯកឧត្តមបានផ្តល់នូវកុំព្យូទ័រចំនួន ៧ គ្រឿងក្នុងសាលានិមួយៗទទួលបាន ១ គ្រឿង និងជូនទូរស័ព្ទដៃម៉ាក SAMSUNG ម្នាក់ ១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស B ចំនួន ២ នាក់។ ដោយឡែកលោកគ្រូអ្នកគ្រូ និងអ្នកចូលរួមមានកាដូរនិងថវិកាមួយចំនួនផងដែរ ។
13879433_1139983189423019_6315148288857360370_n 14670765_1130192640402074_4831194267518516302_n 14724348_1139982886089716_2146746722733845730_n 14907222_1139983089423029_1751776729043009959_n 14915368_1139983012756370_7978579929218931448_n