ដោយអនុវត្តតាមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានធ្វើការសម្របសម្រួល រវាងលោក អែម សុថូ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាកូ ហ្វាយនែន ភីអិលស៊ី និងលោកស្រី សែន រិន អាយុ ៥១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពុទ្ធិសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ប្រកបដោយជោគជ័យ ដោយគ្រឹះស្ថានបានយល់ព្រមទុកពេលនិង លទ្ធភាពជូនភាគីកូនបំណុលដើម្បីសងបំណុលមកវិញដោយពុំមានការប្តឹងរឹបអូសទ្រព្យសម្បត្តិឡើយ ព្រមទាំងអនុញ្ញាតិ ឱ្យលោកស្រី សែន រិន និងក្រុមគ្រួសារអាចរស់នៅក្នុងផ្ទះដូចធម្មតា។