ព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០១៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៤,២១០ នាក់ ព្រមទាំងមានការចែកនំបុ័ង និងទឹកសុទ្ធជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម។ កម្មវិធីនេះប្រព្រឹត្តទៅនៅឃុំដូងខ្ពស់ ស្រុកបុរីជលសារ ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ាអ្នកតំណាងរាស្រ្ត ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី ឯកឧត្តម ហ៊ូ តាំងហេង រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អភិបាលស្រុក សកម្មជនក្រុមការងារយុវជនគណបក្ស សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបុរីជលសារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលីន។ ក្នុងឱកាសនោះឯកឧត្តម លេង ផាលីន ក៍បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានីនិងក្ដីស្រឡាញ់នឹករលឹកពីចំងាយដល់ពុកម៉ែអ៊ុំពូមីងបងប្អូនប្រុសស្រីក្មួយៗកុមារ៉ា កុមារី ទាំងអស់ដោយលោកមានការមមាញឹកជាប់បំពេញបេសកកម្មផ្សេងទៀតទើបមិនមានវត្តមាននៅទីនេះប៉ុន្តែថ្ងៃណាមួយឯកឧត្តមប្រធាននឹងចុះសួរសុខទុក្ខដោយផ្ទាល់ ។