ព្រឹកថ្ងៃសៅរ៍ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម ឧកញ៉ា សៀ សុភ័ក្រ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារនៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ និងឃីតមួយកញ្ចប់ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ឧកញ៉ា សៀ សុភ័ក្រ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តតាកែវ។
ឯកឧត្តមបន្តថាសម្តេចតេជោតែងតែណែនាំមន្ត្រីរបស់សម្តេចទាំងអស់ឱ្យយកចិត្តទុកដាក់បម្រើរាស្ត្រឱ្យអស់ពីលទ្ធភាព ហើយក្នុងនាមឯកឧត្តមផ្ទាល់ឯកឧត្តមតែងតែចាត់ទុកខ្លួនឯងជាកូនចៅមួយរូបរបស់ប្រជាពលរដ្ឋ ជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះឯកឧត្តមនឹងខិតខំអស់ពីលទ្ធភាពក្នុងការនាំមកនូវសេក្តីសុខ ស្នាមញញឹម និងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់ភូមិ ឃុំ និងស្រុក ត្រូវបន្តខិតខំយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដឹងច្បាស់ពីសុខទុក្ខរបស់គាត់ ជាពិសេសត្រូវនៅក្បែប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ភ្លាមៗនៅពេលដែលប្រជាពលរដ្ឋជួបប្រទះបញ្ហា។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីព្រោះសុខភាពសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង និងបានជូនពរបងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អ និងជ័យជំនៈគ្រប់ភារកិច្ច។