កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែ ក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ និងយុវជនសរុបប្រមាណជាង ២០០នាក់ ព្រមទាំងមានការលើកជាសំនួរ និងសំណូមពរយ៉ាងផុសផុល។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំនៅគ្រប់ក្រុង ស្រុកទាំងអស់ទូទាំងខេត្ត។ វាគឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស ស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
វេទិកានេះបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់អំពីតួនាទី និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្តនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា ដើម្បីឆ្លើយតបតាមមូលដ្ឋាន។ ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម និងសកម្មភាពអាទិភាពសម្រាប់ឆ្នាំខាងមុខ ព្រមទាំងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាមានសិទ្ធិមានចូលរួម និងអាចលើកឡើងនូវសំណួរ សំណូមពរពាក់ព័ន្ធជាមួយបញ្ហានានាក្នុងមូលដ្ឋាន ជាពិសេសគឺលើកកម្ពស់កិច្ចសហការរវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ដើម្បីទទួលបានព័ត៌មានប្រសើរជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្ឋ និងយល់ដឹងកាន់តែច្បាស់អំពីការសម្រេចចិត្តក្នុងអង្គក្រុមប្រឹក្សា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន។