ព្រឹកថ្ងៃទី ១៨ខែតុលាឆ្នាំ២០១៦ ឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារចុះជួយឃុំកុមារាជា ឯកឧត្តម ផ្លោក ផន ប្រធានក្រុមការងារចុះជួយឃុំសូរភី និងសហការី លោក អ៊ុន វណ្ណា អភិបាលរងខេត្ត និងក្រុមការងារ លោក អ៊ុក រី អភិបាលស្រុក អភិបាលរង នាយករងរដ្ឋបាល ការិយាល័យជំនាន់ មេឃុំពាក់ព័ន្ធ បានចុះពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្ត ឃុំតាំងដូង ឃុំសូរភី ឃុំកុមារាជ ឃុំ ក្រាំងលាវ ឃុំលំពង់។
ក្នុងឳកាសនោះ ឯកឧត្តមក៍បានធ្វើការណែនាំដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសកុមារតូចៗ និងសំណូមពរដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាសហការនិងផ្តល់ព័ត៌មានបន្ទាន់ក្នុងករណីមានបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ៕