រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជួបប្រជាពលរដ្ឋចំនួន ០២គ្រួសារ ស្ថិតនៅផ្សារណាត់ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវដែលមានទំនាស់ព្រំផ្ទះជាមួយគ្នាដើម្បីសម្របសម្រួលឱ្យមានការយោគយល់គ្នាក្នុងនាមជាអ្នកជិតខាង។ បន្ទាប់មកឯកឧត្តមក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងអាជីវករដែលលក់ដូរនៅក្បែនោះព្រមទាំងបានទិញនូវផ្លែឈើមួយចំនូនជូនដល់អ្នកមីងដែលក្រីក្រម្នាក់ផងដែរ។