‪ឯកឧត្តមឡាយវណ្ណៈ‬‬ ‪អញ្ជើញជាសាក្សី‬‬ ‪ក្នុង‎ការប្រឡងសញ្ញាបត្រទុតិយភូមិខេត្តតាកែវ‬‬


“ប្អូនៗត្រូវតែប្រើប្រាស់សមត្ថភាពពិតរបស់ប្អូនៗក្នុងការប្រឡងសញ្ញបត្រទុតិយភូមិរយៈពេល២ថ្ងៃនេះគឺពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៥ ដោយមិនចម្លងគ្នា មិនមើលសំណៅឯកសារផ្សេងៗ ពីព្រោះជាថ្ងៃសម្រាប់វាស់ស្ទង់សមត្ថភាពរបស់ប្អូនៗ” នេះគឺប្រសាសន៏ឯកឧត្តម ឡាយ
វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកក្នុងពិធីដែលឯកឧត្តមបានអញ្ជើញជាសាក្សី បើកហិបវិញ្ញាសារ និងកាត់វិញ្ញាសារ ក្នុងមណ្ឌលវិទ្យាល័យជា ស៊ីម តាកែវខាងត្បូង នាព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៥។
សូមបញ្ជាក់ដែរថា ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១២មណ្ឌល (មណ្ឌលវិទ្យាសាស្រ្តពិតចំនួន ១១ និងមណ្ឌលសង្គមចំនួន០១) ត្រូវជា ៣៣៦បន្ទប់ មានបេក្ខជនសរុបចំនួន ៨ ៣៤៥នាក់ ស្រីចំនួន ៣ ៦១៩នាក់។
11856418_473627142808777_6575972278889671494_o 11856552_473623742809117_4768126293159217111_o 11928710_473623256142499_623635600353729761_o 11951454_473623686142456_6949181412369084309_o 11953475_473626839475474_6121249745167704336_o