ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការ នគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុក និងលោកអធិការនគរបាល ក្រុងដូនកែវបានចុះសួរសុខទុក្ខអាជីវករផ្សារតាកែវ ដែលរងគ្រោះដោយសារ អគ្គីភ័យ


រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង១២ថ្ងៃត្រង់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការ នគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុក និងលោកអធិការនគរបាល ក្រុងដូនកែវបានចុះសួរសុខទុក្ខអាជីវករផ្សារតាកែវ ដែលរងគ្រោះដោយសារ អគ្គីភ័យកាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ នេះក្នុងផ្សារតាកែវ ក្រុងដូនកែវ។
ឯកឧត្តមបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយនេះ និងបាន ណែនាំលោកអភិបាលក្រុងឲ្យធ្វើចលនារៃអង្គាសថវិការ សប្បុរសធម៌ ពីអាជីវករលក់ដូរ នៅក្នុងផ្សារតាកែវតាមសធារៀងៗ ខ្លួនក្នុងស្មារតីជួយគ្នាទៅវិញទៅមក រីឯឯកឧត្តម ផ្ទាល់ក្នុងនា រដ្ឋបាលខេត្ត ឯកឧត្តមនិងរៃអង្គាសថវិកាពីសប្បុរសជនដទៃទៀត ដើម្បី ជួយដល់អាជីករដែលរងការខូចខាតទាំង ០៣តូបនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានបន្ថែមទៀតថា ឯកឧត្តមនិងរៀបចំសោភ័ណ្ឌភាពផ្សារតាកែវឲ្យបាន ស្អាតដោយរៀបចំ ចាក់បេតុង និងបណ្តាញអគ្គីសនីឡើងវិញឲ្យមានរបៀបរៀបរយ។ ជាចុងក្រោយឯកឧត្តមក៏បានស្នើសុំការចូលរួមពីប្រជាពលរដ្ឋឲ្យជួយថែរក្សាសោភ័ណ្ឌ ភាព និងអនាម័យនៅក្នុងផ្សារផងដែរ ដោយមិនត្រូវបោះ សំរាមចូលក្នុងលូដែលជា មូលហេតុធ្វើឲ្យស្ទះលូ និងត្រូវយកចិត្តទុកដាក់ ខ្ពស់ចំពោះភ្លើងអគ្គីសនីនៅក្នុងតូប លក់ដូររបស់ខ្លួន។
1623669_309270049244488_6075814080242506128_n 10527269_309267329244760_1592740632626184194_n 10530790_309273779244115_8477878790965447662_n 10574361_309267579244735_6250505169880046448_n 10574361_309270785911081_5291686413111848594_n