ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការកណៈរដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចុះឈ្មោះបោះឆ្នោតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ


ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការកណៈរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះស្ថិតក្នុងឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមការងារចុះឈ្មោះបោះឆ្នោតជួយបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដើម្បីបានចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ចើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថាមកដល់ពេលនេះខេត្តតាកែវមានអ្នកចុះឈ្មោះសរុបជាង ៤០ម៉ឺននាក់ហើយ។
14590403_633844916786998_6328636052707261671_n 14671306_633844923453664_6643332484248425684_n 14713806_633845010120322_419899871527342295_n-1 14721620_633845050120318_6381707065279568638_n-1 14729397_633845063453650_88330796132489844_n