ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ដដែល វេលាម៉ោង ១១៖២៥នាទី ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិខេត្តបាន អញ្ជើញអមដំណើរដោយលោក ហែម សារេត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាល អភិបាលរងស្រុកគីរីវង់ លោកប្រធានការិយាល័យសុខាភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានមកសម្រាកព្យាបាលជំងឺ និងវះកាត់ចំនួន ១២១នាក់ ក្នុងមន្ទីរពេទ្យបង្អែកគីរីវង់។ ក្នុងពិធីនេះឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានសម្តេចទាំងបី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមក៏បានជូនពរ សូមឲ្យលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋឆាប់ជាសះស្បើយ សូមមានសុខភាពនិងជួបនូវពុទ្ធពរព្រះទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមក៏បាននាំយកអំណោយទៅជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺក្នុងម្នាក់ៗទទួលបានរួមមានៈ
១.មី ០៥កញ្ចប់
២. ត្រីខ ០៥កំប៉ុង
៣. ទឹកដោះគោ ០១កំប៉ុង
៤. ប៊ីចេង ០១កញ្ចប់
៥. មុង ០១
៦.កន្ទេល ០១
៧.ថវិកា ១០,០០០រៀល
ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិខេត្ត អញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឺ និងវះកាត់ចំនួន ១២១នាក់ ក្នុងមន្ទីរពេទ្យបង្អែកគីរីវង់
