ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយគណៈគ្រប់គ្រង មន្រ្តីរាជការ គ្រូឧទ្ទេស និងប្អូនៗគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋាននៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គីដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីជួបជុំជាមួយគណៈគ្រប់គ្រង មន្រ្តីរាជការ គ្រូឧទ្ទេស និងប្អូនៗគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យជំនាន់ទី ២៥ និងជំនាន់ទី២៦ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥ រួមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកអភិបាលរងក្រុងដូនកែវ និងលោកមេញ្ជាការក្រុងដូនកែវ។ កម្មវិធីនេះគឺរៀបចំឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងជាការយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេស សម្រាប់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមិនចេះរីងស្ងួត ហើយឯកឧត្តម ឡាយ វណ្ណៈ បានឧបត្តម្ភ ស្រាបៀរចំនួន ២០ កេស និងទឹកក្រូច១៥កេស និងឯកឧត្តម កៅ ឆែ បានឧបត្តម្ភ ថវិកាចំនួន ២០០ ដុល្លារអាមេរិក និងនំបញ្ចុកចំនួន ២០០គីឡូក្រាម។
10362520_426467837524708_3123659479566652150_n 11146532_426468157524676_4864393723969593618_n 11150400_426468204191338_537048478966458111_n 11162195_426468150858010_688045751833476670_n 11174943_426468117524680_3443801888580495306_n