ឯកឧត្តម ឡាយ វណ្ណៈ ជួបជាមួយបងប្អូនកម្មករ និងរៀបចំកំលាំងជំនាញចុះដល់រោងចក្រ ដើម្បីស្រាវជ្រាវពីបញ្ហាដែលកើតមានឡើង និងដោះស្រាយបាតុភាពទាំងនោះ។


នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ក្រោយពីបានទទួលព័ត៌មានអំពីបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងរោងចក្រផលិតស្បែកជើងតាកែវស៊ូ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជួបជាមួយបងប្អូនកម្មករ និងបានរៀបចំកំលាំងជំនាញចុះដល់រោងចក្រភ្លាម ដើម្បីស្រាវជ្រាវពីបញ្ហាដែលកើតមានឡើង និងដោះស្រាយបាតុភាពទាំងនោះ។នេះគឺជាសកម្មភាពរបស់ឯកឧត្តម អភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មកររោងចក្រទូទាំងខេត្តតាកែវ។
12010748_486383468199811_8906017827276355571_o 12031633_486383254866499_1496944225809786965_o 12045653_486383091533182_2404991072757377816_o 12068474_486383684866456_3157126607328219504_o 12080185_486383114866513_4539488943611552848_o (1)