ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ នៅបរិវេណវត្តឈឺទាលទងត្រា ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងបីរបស់ក្រុងដូនកែវ សរុប ១,៤២៥នាក់។ កម្មវិធីនេះស្ថិតក្រោមអធិតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
ក្រៅពីបានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចប្រមុខថ្នាក់ដឹកនាំ ទាំង៣នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋនៅគ្រុបកាលៈទេសៈទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ក្នុងឱកាសនោះឯកឧត្តមក៏បានពាំនាំនូវបច្ចេយចំនួន ៣,០០០ដុល្លារ និងស៊ីម៉ង់ ៥តោន ប្រគេនជូនវត្តឈើទាលទងត្រា ដូនជីយាយជីម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១០,០០០រៀល ប្រជាពលរដ្ឋ ១,៤២៥នាក់ ម្នាក់ៗ ឃីត ១កញ្ចាប់ ថវិកា ១០,០០០រៀល និងជូនក្រុងដូនកែវថវិកា ២,៩០០,០០០រៀល ដើម្បីចំណាយក្នុងការរៀបចំកម្មវិធី។