ដើម្បីធ្វើការអភិវឌ្ឍន៍ក្រុងឱ្យបានរលូន និងដើម្បីសម្រួលផលប៉ះពាល់ដល់ប្រជាពលរដ្ឋពីការអភិវឌ្ឍន៍នេះ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីផ្ទះ និងដីស្រែពីការអភិវឌ្ឍន៍ផ្លូវក្រុងលេខ ១២ និងលេខ ២៨។
ដោយមានការសម្របសម្រួលពីឯកឧត្តមអភិបាលខេត្ត និងឈរលើគោលការណ៍ឈ្នះៗទើបការសម្របសម្រួលបានបញ្ចប់ប្រកបដោយជោគជ័យ ដោយឯកឧត្តមអភិបាលខេត្តបានបញ្ជាឱ្យបង្រួមទំហំផ្លូវពី ១៤ម៉ែត្រ មកត្រឹម១០ម៉ែត្រវិញដើម្បីជៀសវាងប៉ះពាល់ខ្លាំងដល់ដីលំនៅដ្ឋានក៏ដូចជាដីស្រែ រីឯប្រជាពលរដ្ឋបានយល់ព្រមឱ្យធ្វើផ្លូវកាត់តាមដីទាំងនោះដែរ។
ដោយឡែកប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ១៣ ក៏បានសំណូមពរដល់ឯកឧត្តមអភិបាលខេត្តជួយដាក់លូដើម្បីរំដោះទឹកមុខផ្ទះរបស់គាត់ ជាការឆ្លើយតបឯកឧត្តមបានមានប្រសាសន៍នឹងបញ្ជូនមន្ត្រីជំនាញដើម្បីចុះសិក្សាជូន។