ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះសួរសុខទុក្ខនារីរងគ្រោះដោយទឹកអាស៊ីតដល់មន្ទីរពេទ្យមូលនិធិជនពិការ(ហៅពេទ្យកៀនឃ្លាំង)


ល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវបានអញ្ជើញចុះសួរសុខទុក្ខនារីរងគ្រោះដោយទឹកអាស៊ីតដល់មន្ទីរពេទ្យមូលនិធិជនពិការ(ហៅពេទ្យកៀនឃ្លាំង)។ ក្នុងឱកាសនោះឯកឧត្តមក៏បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងចំពោះជនរងគ្រោះ ហើយបានជម្រាបជូនជនរងគ្រោះនឹងក្រុមគ្រួសារថាអាជ្ញាធរមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់បាននឹងកំពុងខិតខំយ៉ាងខ្លាំងក្នុងការតាមចាប់ជនបង្ករដើម្បីយកមកផ្តន្ទទាទោសតាមច្បាប់។ បន្ថែមពីនោះឯកឧត្តមក៏បាននាំយកនូវអំណោយមួយចំនួនជូនជនរងគ្រោះមានដូចជា៖ ត្រីខកំប៉ុង ៣ឡូ មី ២កេស ទឹកដោះគោឆៅ ៣ឡូ ក្រូចពោធិ៍សាត់ ៣ឡូ មុង ១ ភួយ ១ កន្ទេល ១ ព្រមទាំងថវិកាចំនួន ២០០ដុល្លារ និង ១លានរៀល។
1507761_377041542467338_8155549381006884729_n 1972294_377041549134004_7419388812364497461_n 10500507_377041609133998_8568650279118698888_n 10898012_377041569134002_1895787979578457872_n 10906446_377041555800670_1714926716328717546_n