ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់


ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធី ផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជូនដល់មន្រ្តីរាជការជុំវិញខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងមេភូមិទូទាំងខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទម្លាស់ដីធ្លី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមសេនាធិការនៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្រ្តីរាជការជុំវិញខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមេភូមិទូទាំងខេត្តតាកែវ សរុប ២០១៦នាក់។
13439022_587514441420046_3466278512349824918_n 13524307_587515908086566_7098097768353586766_n 13524386_587515788086578_6214221155093591843_n 13528748_587515398086617_6996703163813514797_n 13567309_587515678086589_7635223387528829191_n