រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំ ៧មករា ក្នុងក្រុងដូនកែវ បានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តមដែលជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងអស់លោកដែលជាប្រធានក្រុមប្រឹក្សា អភិបាល ស្រុក ក្រុង និងមេឃុំដែលមានទីសត្វឃាតដ្ឋានទូទាំងខេត្តតាកែវ ដើម្បីពិភាក្សាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវពាក់ព័ន្ធនឹងបញ្ហាសត្វឃាតដែលបានកើតឡើងមួយចំនួនរវាងអ្នកវិនិយោគ និងបងប្អូនអាជីវករពិឃាតសត្វ។