រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តតាកែវបានរៀបចំកិច្ចប្រជុំបិទពិធីអធិការកិច្ច កិច្ចការនយោបាយ រដ្ឋបាល និងនគរបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម គឹម សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស្រី បេនប្រធានក្រុមប្រឹក្សាខេត្ត លោក យស ណាស៊ី អភិបាលរងខេត្ត ឯកឧត្តម ស៊ឹម សុវណ្ណី អគ្គាធិការងនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ច័ន្ទកក្កដា អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងលោក លោកស្រីដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះឯកឧត្តមគណអធិតីបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តកិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាល ខេត្តតាកែវបានយ៉ាងល្អស្របតាមការណែនាំពីថ្នាក់ជាតិ ហើយឯកឧត្តមក៏បានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀតដើម្បីឱ្យការអនុវត្តការងារនោះកាន់តែមានប្រសិទ្ធិភាពខ្ពស់។