ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តរឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តតាកែវ


នៅព្រឹកថ្ងៃទី ១១ កុម្ភះ ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តរឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តតាកែវ ដែលមាន រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០១៥ ដល់ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៥ កម្មពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវីញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនឹងមន្ត្រីដែលមានការពាក់ព័ន្ធ នានានៅទូទាំងខេត្តសរុប ២៨១នាក់។
10672299_394072794097546_4922376440172567389_n 10959729_394072660764226_2294687458938864038_n 10978709_394072664097559_618646166201560907_n 10989373_394072557430903_3193054987254089256_n