“ វិនិយោគិន និងប្រជាពលរដ្ឋគឺតែមួយ ដូច្នេះសូមអស់លោក លោកស្រីមេត្តា ជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបគ្រោះរាំងស្ងួតតាមលទ្ធភាពរបស់អស់លោក លោកស្រី យើងជួយគ្នាទៅវិញទៅមកដែលនេះបង្ហាញពីវប្បធម៌នៃការ ចែករំលែកនៅក្នុងសង្គម។ ជំនួយសប្បុរសធម៌របស់អស់លោក លោកស្រីនឹង ត្រូវបានប្រើប្រាស់ឲ្យចំទិសដៅ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងមិនឲ្យ បាត់សូម្បីតែមួយលីត្រ ហើយខេត្តនឹងធ្វើរបាយការណ៍ស្តីពី ការប្រើប្រាស់ ជំនួយក្នុងការជួយប្រជាពលរដ្ឋជូនទៅក្រុមហ៊ុន រោងចក្រ សហគ្រាសពិនិត្យ ” នេះជាប្រសាសន៍របស់ឯកឧត្តម ឡាយ វណ្ណៈ ក្នុងឱកាសដែលក្រុមហ៊ុន រោងចក្រ សហគ្រាសទូទាំងខេត្តអញ្ជើញចូលរួមប្រជុំតបតាមការ អញ្ជើញរបស់ឯកឧត្តមអភិបាលខេត្តនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តតាកែវ ដើម្បីពិភាក្សា ពីការជួយអន្តរាគមន៍សង្គ្រោះ ស្រូវសំណាបប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនៅក្នុងខេត្តតាកែវ។