សិក្ខាសាលាស្តីពី ការឆ្លងសេចក្តី ព្រាងផែនការត្រៀមបំរុងឆ្លើយតបគ្រោះអាសន្នរបស់ខេត្តតាកែវ


ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តតាកែវបានរៀបចំសិក្ខាសាលាស្តីពី ការឆ្លងសេចក្តី ព្រាងផែនការត្រៀមបំរុងឆ្លើយតបគ្រោះអាសន្នរបស់ខេត្តតាកែវឆ្នាំ ២០១៤ ក្រោមអធិបតីភាពលោក យស ណាស៊ី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូល រួមពីលោក លោកស្រីនាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការរងកងកម្លាំង ទាំងបីប្រភេទ និងលោក លោកស្រីជាមេឃុំ សង្កាត់ទាំងអស់ក្នុង ខេត្តតាកែវ។
1908051_311281099043383_1999964907285586096_n 10354166_311281175710042_8127982184179117247_n 10402573_311281209043372_1699160167515365767_n 10441216_311281085710051_813931118600253964_n