កិច្ចប្រជុំស្តីពីការអនុវត្តឲ្យមានប្រសិទ្ធិភាពនូវស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពី ការចាត់វិធានការស្របច្បាប់ដើម្បីទប់ស្កាត់សកម្ម ភាពញុះញង់ អុចអាល បង្កឲ្យមានអំពើហឹង្សាដែលជ្រកក្រោមរូបភាពប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា


ដើម្បីអនុវត្តឲ្យមានប្រសិទ្ធិភាពនូវស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពី ការចាត់វិធានការស្របច្បាប់ដើម្បីទប់ស្កាត់សកម្ម ភាពញុះញង់ អុចអាល បង្កឲ្យមានអំពើហឹង្សាដែលជ្រកក្រោមរូបភាពប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅសាលា ខេត្តតាកែវបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកស្នងការ នគបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ តំបន់ប្រតិបត្តការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ និងអង្គភាពសាលាខេត្ត និងលោកអភិបាលក្រុង-ស្រុក ទាំង១០របស់ខេត្តតាកែវ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ដើម្បីធានា ឲ្យបាននូវការការពារសន្តិសុខភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខេត្តតាកែវ ឲ្យសមស្របទៅ នឹងឋានៈជាអ្នកគ្រប់គ្រងមូលដ្ឋានខេត្តតាកែវ ។
10458927_299666273538199_558308113257417376_n 10501955_299666136871546_348179375399445285_n 10513334_299665940204899_4167437318585662683_n 10527391_299666166871543_3471959858938172805_n