កិច្ចប្រជុំពិភាក្សាអំពីការងារសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៣-២០១៤


ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តតាកែវ បានបើកកិច្ចប្រជុំពិភាក្សាអំពីការងារសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៣-២០១៤ ក្រោមអធិតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងមានការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនៅទូទាំងខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំដំបូងនៃកំណែទម្រង់ស៊ីជម្រៅលើវិស័យ អប់រំ ហើយមិនមែនរាជរដ្ឋាភិបាលតែម្នាក់ឯងអាចធ្វើបានដោយជោគជ័យនោះទេ ត្រូវតែមានការចូលរួមពីសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងមហាជននានាដូច្នេះយើងត្រូវរួមគ្នាដើម្បីឲ្យកំណែទម្រង់នេះមានប្រសិទ្ធិភាព ព្រមចូលរួមពង្រឹង និងលើកកម្ពស់វិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជាយើង។ យើងត្រូវធានាឲ្យបានថាអ្នកដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិនេះគឺជាអ្នកដែលមានសមត្ថភាពពិតប្រាកដ ដូច្នេះអ្នកដែលជាប់គឺជាប់ដោយកិត្តិយស រីឯអ្នកដែលធ្លាក់នឹងខិតខំសិក្សាបន្ថែមទៀតដើម្បីបង្កើតចំណេះដឹង និងត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងប្រឡងយកសញ្ញាបត្រនៅឆ្នាំក្រោយ។ ដូចនេះហើយស្នើសុំឲ្យអង្គការនានាបញ្ជូនអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ឲ្យបានច្រើនដើម្បីរួមចំណែកក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាបង្កើននូវធនធានមនុស្សពិតប្រាកដសម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យើង។
10505406_300100373494789_187514969686655679_n 10509598_300100840161409_5205795138305880369_n 10525963_300100296828130_5053396879135081805_n 10552419_300100776828082_473216025760243766_n