ឯកឧត្តម ឡាយ វណ្ណៈ ជួបជាមួយប្រតិភូគណៈកម្មាធិការទី៣នៃរដ្ឋសភាទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិង ក្រសួងអភិវឌ្ឍន៍ជនបទ


ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ បានទទួលជួបជាមួយប្រតិភូគណៈកម្មាធិការទី៣នៃរដ្ឋសភាទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទដែលដឹកនាំដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដើម្បីពិភ្សាការងារ និងចុះទៅត្រួតពិនិត្យផ្លូវលំជនបទ២ខ្សែរ ១ខ្សែរស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត និង១ខ្សែរទៀតស្ថិតនៅឃុំកំណប់ ស្រុកគីរីវង់ ដែលផ្លូវទាំង២ខ្សែរនេះតែងតែលិចទឹកនៅរដូវវស្សា ហើយពេលនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទរៀបចំផែនការដើម្បីកសាងផ្លូវទាំង២នេះកុំឱ្យលិចទឹកតទៅទៀត។
1503377_383723731799119_3143462517019850281_n 10346610_383724841799008_8953867300539087087_n 10930870_383723631799129_5694305802657259405_n 10931066_383723735132452_8274991205655887970_n 10933988_383724551799037_2150029498650939315_n