ព្រឺកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ប្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញសំណេះសំណាល និងសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃចំពោះការរៀបចំតែងតាំងព្រះចៅអធិការវត្តក្បាលសំរោង ស្ថិតក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
នាឱកាសនោះឯកឧត្តមបានលើកឡើងពីអត្តចរិកដែលជាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរដែលចេះស្រលាញ់រាប់អានជួយយកអាសារគ្នាទៅវិញទៅមក និងសំណូមពរបងប្អូនត្រូវរក្សាវប្បធម៌នេះឱ្យបានគង់វង្សជារៀងរហូត។ចំពោះរឿងតែងតាំងព្រះចៅអធិការវត្តត្រូវរងចាំការសម្រេចរបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងសម្តេចព្រះសង្ឍរាជ្យនៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលនៃកិច្ចសម្របសម្រួលប្រជាពលរដ្ឋបានយល់ព្រមរងចាំ និងទទួលយកសេចក្តីសម្រេចនៃការតែងតាំងទោះបីជាព្រះសង្ឃអង្គណាក្នុងវត្តត្រូវបានតែងតាំងជាព្រះចៅអធិការក៏ដោយ។