ឯកឧត្តម ឡាយ វណ្ណៈ នាំយកអំណោយកាកបាទក្រហមដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យលកន្ត្រាក់នៅស្រុកបាទី ស្រុកសំរោង និងព្រៃកប្បាស


សកម្មភាពថ្មីៗរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តចុះចែកអំណោយកាកបាទក្រហមដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យលកន្ត្រាក់នៅស្រុកបាទី ស្រុកសំរោង និងព្រៃកប្បាស។
សូមបញ្ជាក់ថាប្រជាជនក្នុងខេត្តតាកែវជាពិសេសស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាសបានទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យផ្ទះមួយចំនួនត្រូវបានប៉ើងដំបូល និងមួយចំនួនទៀតរលំទាំងស្រុង។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានចែកជូនភ្លាមៗទាន់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោកស្រីអភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។
11390025_445677355603756_4207206092136720715_n 11401152_445677052270453_1698778630675721673_n 11401484_445677535603738_2912395366469081632_n 11407107_445677202270438_7999103141280341363_n 11425498_445677345603757_2273668068329075252_n