ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៤ គឺជាថ្ងៃទិវា អក្ខរកម្មជាតិ ហើយក៏ជាថ្ងៃដ៏មានកិត្តិយសសម្រាប់ខេត្តតាកែវដែល ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសខេត្តតាកែវធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្វពីធីអក្ខរកម្មជាតិ ក្រោមប្រធានបទ”អក្ខរកម្មធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង” ដោយប្រារព្វឡើងនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ Ms Anne Lemaistre ប្រធានអង្គការUNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីនាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សទូទាំងខេត្តតាកែវ ។