ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទនិងដោយយកចិត្តទុកដាក់ជាមួយបងប្អូនកម្មករ កម្មការនី នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយកម្មករ កម្មការនី រោងចក្រផលិតស្បែកជើងប៊ូធីហ្វូល ស្រ្ពីង ហ្វូតវែរ ដែលមានទីតាំងនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពិធីនេះដែរ ឯកឧត្តម ឡាយ វណ្ណៈ បានមានមតិសំណេះសំណាល ដោយពាំនាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម បានមានប្រសាសន៏បន្ថែមទៀតថា ឯកឧត្តមមានភាពសប្បាយរីករាយណាស់ដែលបានមកជួបនិយោជក និងបងប្អូនកម្មករ កម្មការនីនាពេលនេះ និងសូមជូនពរដល់បងប្អូនទាំងអស់ សូមមានសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារ សូមបើកបរដោយប្រុងប្រយ័ត្ន និងមានសុវត្ថិភាពក្នុងការធ្វើដំណើរកុំឲ្យ គ្រោះថ្នាក់ចរាចរ និងជួបនូវពុទ្ធពរព្រះទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយកម្មករ កម្មការនី រោងចក្រផលិតស្បែកជើងប៊ូធីហ្វូល ស្រ្ពីង ហ្វូតវែរ ក្នុងឃុំលាយបូរ ស្រុកត្រាំកក់
