ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់


ក្រៅពីការងារអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វបុរស បុព្វការីជន និងញ្ញាតិកាទាំង ៧សន្តាណដែលបានចែកឋានទៅកាន់លោកខាងមុខ និងបាននាំយកនូវទេយ្យទានមួយចំនួនដូចជា៖ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ស្ករស ៥គ.ក្រ តែ ២គ.ក្រ អង្ករ ៥០០គ.ក្រ និងថវិកាសរុប ៩៣០,០០០រៀល ដោយឡែកឯកឧត្តមក៏បានជូនជាថវិកាដល់តាជី ដូនជី និងចាស់ព្រឹទ្ធាចារ្យសរុប ២៣៨នាក់ ដោយម្នាក់ៗទទួលបាន ១០,០០០រៀល។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានសំណេះសំណាលជាមួយតាជី ដូនជី និងពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ដែលលោកតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាជនគ្រប់ៗរូប។
10653493_327258814112278_7224282132278008702_n 10686748_327258970778929_4183077790071818551_n 10689724_327259370778889_6300150951152497761_n 10696205_327259550778871_122626503155759339_n 10698533_327259367445556_7975266431419078979_n