ឯកឧត្តមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ អញ្ជើញចុះត្រួតពិនិត្យអាងទំនប់ទឹកខ្ពបត្របែក និងប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀតស្ថិតក្នុស្រុកត្រាំកក់


ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ព្រមទាំងគណៈប្រតិភូ អញ្ជើញអមដំណើរដោយ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យអាងទំនប់ទឹកខ្ពបត្របែក និងប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀតស្ថិតក្នុស្រុកត្រាំកក់ ខេត្តតាកែវ។ សូមបញ្ជាក់ដែរថាអាងទំនប់ទឹកនេះអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មបានចំនួន ៣០ ៤០០ហិចតា និងអាចស្តុកទឹកបាន៦លានម៉ែត្រគូប។
12120069_489982407839917_4700581615514392456_o 12120073_489982807839877_2958792751713028247_o 12138375_489983041173187_5731960436143610382_o 12140130_489982151173276_195635904474407144_o 12140202_489983194506505_3597404562355314730_o