ឯកឧត្តម ឡាយ វណ្ណៈអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពបងប្អូនទទួលរងគ្រោះដោយសារការពុលនំបញ្ចុក


បន្ទាប់ពីបានទទួលព័ត៌មានថាមាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលរងគ្រោះដោយសារការពុលនំបញ្ចុក នឹងបានកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក អង្គរកាភ្លាម ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញអមដំណើរ ដោយ លោកស្រី នូ សុវណ្ណី អភិបាលរងខេត្ត លោក ហែម សារេត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក តែ ម៉េង ប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពបងប្អូនដោយផ្ទាល់ នាល្ងាចថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ឯកឧត្តម បានចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការដែលបានកើតឡើងចំពោះបង ប្អូនប្រជាពលរដ្ឋ ហើយនេះគឺជាលើកទី១ហើយសម្រាប់ខេត្តតាកែវ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យឲ្យបានជាសះស្បើយសិនទើបត្រឡប់ទៅផ្ទះ បងប្អូនត្រូវគិតពីបញ្ហាសុខភាពពីព្រោះកត្តាសុខភាពនេះគឺសំខាន់ណាស់សម្រាប់បងប្អូន បើសុខភាពយើងមិនល្អ យើងក៏មិនអាចប្រកបរបរចិញ្ចឹមជីវិតបានដែរ លើសពីនេះទៅទៀត ឯកឧត្តមបានណែនាំលោកស្រី នូ សុវណ្ណនី ដឹកនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ទៅជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងករណីនេះឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាចំនួន២៖
១. មន្ទីរសុខាភិបាលត្រូវយកម្សៅ និងនំបញ្ចុកទៅ ធ្វើការពិសោធន៏នៅវិទ្យាស្ថានប៉ាស្ទ័រ
(រាជធានីភ្នំពេញ)ដើម្បីស្វែងរកមូលហេតុ។
២. មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវចុះទៅពិនិត្យមើលទីតាំងធ្វើនំបញ្ជុកដោយសង្កត់ធ្ងន់
លើអនាម័យនិងបរិស្ថានជុំវិញ និងផ្អាកទីតាំងធ្វើនំបញ្ជុកនេះមួយរយៈសិន។
12698507_530132970491527_8094456663489566875_o 12710839_530132857158205_3883858636836942012_o 12715970_530133137158177_1557137018536106433_o(1) 12716385_530132873824870_8705502659015431089_o