រសៀលថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០១៥ ឯកឧត្តម ញឹម បូង៉ាន តំណាងឯកឧត្តម ង៉ាន់ ភិរុណប្រធានក្រុមការងារចុះជួយឃុំក្តាញ់ លោក អុិត សារ ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងថ្នាក់ដឹកនាំឃុំ ភូមិ យុវជនកាយរិទ្ធ យុវជនសហភាពសហព័ន្ធ បាននាំយកអំណោយ សួរសុខទុក្ខស្រ្តីទើបសំរាលកូនចំនួន ៧ នាក់ នៅក្នុងឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីសួរសុខទុក្ខស្រ្តីសំរាលកូនរួចមកក្រុមការងារទាំងអស់បានរួមគ្នាដាំដើមអាកាសស្យាអមមាត់ប្រឡាយភូមិក្បម ក្នុងឃុំក្តាញ់ ចំនួន៤០០ ដើមទៀត។