ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃំុកំពង់រាប ជួបសំណេះសំណាលជាមួយ អនុសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស សរុបចំនួន ៤០០ នាក់


ព្រឹកថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃំុកំពង់រាប ស្រុកព្រៃកប្បាស ឯកឧត្តម បួន លឹមហេង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃំុកំពង់រាប អមដំណើរដោយ ឯកឧត្តម ទឹង សុងខៃ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃំុកំពង់រាបនិងសហការី លោក អិុត សារ អភិបាលស្រុក លោកស្រី ឡុង សុជា អភិបាលរងស្រុក កញ្ញា អ៊ូច ហុល សមាជិកក្រុមប្រឹក្សាស្រុក បានជួបសំណេះសំណាលជាមួយ អនុសាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមបក្ស នៅឃុំកំពង់រាបសរុបចំនួន ៤០០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាល ផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងសំណូមពរដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សទាំងអស់ត្រូវចេះគ្រប់គ្រងសមាជិកពិនិត្យឯកសារសំរាប់បោះឆ្នោត ចេះជួយគ្នាទៅវិញទៅមក រក្សាសាមគ្គីភាពអោយបានល្អប្រសើរ ដើម្បីឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ ២០១៧ – ២០១៨ ខាងមុខនេះ ។ ជាមួយនេះ ឯកឧត្តម បានឧបត្ថម្ភដល់សមាជិកចូលដោយក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១ ក្រម៉ា ១ នំបុ័ង ២និងទឹកសុទ្ធ ១ ដប។
ផ្តល់ថវិកាប្រចាំខែសំរាប់សមាគមមនុស្សចាស់ចំនួន ១,១១០,០០០៛
ប្រគល់អាវចំណាំងផ្លាត ចំនួន ២ និងបារ៉ាសសំរាប់ការងាចរាចរណ៏ចំនួន ៤ ផ្ទាំង។
ផ្តល់ថវិកាជូនកំលាំងប្រជាការពារចំនួន ៧៤ នាក់ ក្នុងម្នាក់ៗ ចនួន ២០,០០០៛ ។
10660113_554604521379414_121055787960154263_n 12790979_554604968046036_1286902057313436291_n 12794421_554604131379453_6118220628361985166_n 12799125_554605118046021_6945745950568590058_n 12801101_554603878046145_771787142446795800_n