កាលពីរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងឯកឧត្តមដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្តចុះតាមបណ្តោយផ្លូវជាតិលេខ២ ពីក្រុងដូនកែវដល់ព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២២ ពីក្រុងដូនកែវដល់ទីប្រជុំជនអង្គតាសោម និងផ្លូវជាតិលេខ៣ ពីព្រំប្រទល់ខេត្តកំពតដល់ព្រំប្រទល់ខេត្តកណ្តាល ពិនិត្យមើលស្លាកគណបក្ស និងរូបថតសម្តេចប្រធានគណបក្ស និងសម្តេចប្រធានកិត្តិយសដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងធ្វើស្លាកធំៗថ្មីបន្ថែមទៀត។