ពិធីប្រគល់ ទទួលឧបករណ៍ផលិតថាមពលអគ្គីសនីដោយពន្លឺព្រះអាទិត្យ (Solar) ថាមពល ១៥គីឡូវ៉ាត់ ដែលមានដែលមានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក កុំព្យូទ័រយួដៃ (LAPTOP) ១៤គ្រឿងជួសជុលបន្ទប់សិក្សាចំនួន ៣០បន្ទប់ និងបន្ទប់កុំព្យទ័រ ០១បន្ទប់ ដែលជាអំណោយរបស់ក្រុមហ៊ុន Korean Southern Power Co., LTD (KOSPO)ជូនដល់វិទ្យាល័យ សុខ អាន ទន្លេបាទី


ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីប្រគល់ ទទួលឧបករណ៍ផលិតថាមពលអគ្គីសនីដោយពន្លឺព្រះអាទិត្យ (Solar) ថាមពល ១៥គីឡូវ៉ាត់ ដែលមានដែលមានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក កុំព្យូទ័រយួដៃ (LAPTOP) ១៤គ្រឿងជួសជុលបន្ទប់សិក្សាចំនួន ៣០បន្ទប់ និងបន្ទប់កុំព្យទ័រ ០១បន្ទប់ ដែលជាអំណោយរបស់ក្រុមហ៊ុន Korean southern Power Co., LTD (KOSPO)ជូនដល់វិទ្យាល័យ សុខ អាន ទន្លេបាទី ស្ថិតក្នុង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ព្រមទាំងមានដាំកូនឈើនៅក្នុងបរិវេណវិទ្យាល័យផងដែរ។
កម្មវិធីនេះស្ថិតក្រោមអធិតីភាពឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក KO Myung-Seok អនុប្រធានក្រុមហ៊ុន KOSPO លោក សុខ ពុទ្ធីវុធ ប្រធានក្រុមហ៊ុន សោម៉ា អេនឺជី មន្ត្រីរាជការសាលាស្រុកបាទី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ សុខ អាន ទន្លេបាទី។
1959218_340373936134099_8208224040677697751_n 10271604_340373952800764_5821085592817896264_n 10451795_340377959467030_8871857550536705811_n 10609698_340377806133712_7706621188332777776_n 10698640_340375269467299_2274514727385547847_n