រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានដឹកនាំមន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវគោរពវិញាណក្ខ័ន្ធលោក សុខ ហាក់ មេឃុំពត់ស ស្រុកបាទីខេត្តតាកែវដែលបានទទួលមរណៈភាពនៅវេលាម៉ោង ០២ៈ០០នាទី រំលងអាធ្រាត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។
ក្នុងឱកាសនោះឯកឧត្តមបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព ព្រមទាំងបានសម្តែងនូវការស្តាយស្រណោះឥតឧបមាចំពោះការបាត់បង់នេះ និងបានពាំនាំនូវថវិកាសម្រាប់ចូលបុណ្យមួយចំនួនដូចជាៈ ថវិកាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល ថវិការផ្ទាល់ឯកឧត្តមរួមទាំងមន្ត្រីរាជាការព្រមទាំងយុវជនសរុប ១លាន៥សែនរៀល និងសម្ភារឧបត្ថម្ភរបស់កាកបាទក្រហមមួយចំនួនទៀត។