បន្ទាប់ពីអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ដដែលឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ បានបន្តចុះទៅពិនិត្យស្ថានីយ៍បូមទឹកមិត្តភាពកម្ពុជាកូរ៉េ ហ៊ុន សែនទី ៧ និងប្រព័ន្ធស្រោចស្រព ហ៊ុន សែន ស្ថិតក្នុងភូមិព្រៃស្វា ឃុំពុតសរ ស្រុកបាទី ខេត្តតាកែវ ដែលស្ថានីយ៍នេះបាននឹងកំពុងបូមទឹកជួយប្រជាពលរដ្ឋរយ:ពេល ៣០ថ្ងៃមកហើយ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានអនុញ្ញាតិឲ្យស្ថានីយ៍ទូរទស្សន៍ BTV ធ្វើការសម្ភាសន៍ទាក់ទងនឹងស្ថានភាពក្នុងខេត្តតាកែវផងដែរ។
ា