ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញពិនិត្យមើលសកម្មភាពបង្រៀន និងរៀន និងសកម្មភាពសាងសង់អគារសិក្សា១ខ្នង ស្មើ៥បន្ទប់កំពុងសាងសង់ដែលជាអំណោយរបស់ស្ថានទូតជប៉ុន


បន្ទាប់ពីបានជួបសំណេះសំណាល និងនាំយកនូវទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនវត្ត ព្រះអធិការវត្ត ព្រមទាំងលោកយាយ លោកតា នៅទួលសំបូរឃុំអង្គរបូរី ស្រុកអង្គរបូរី រួចមក នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរដោយលោក ហ៊ុន យ៉ុង ប្រធានក្រុមប្រឹក្សាស្រុក លោក ឌឹម គឹមសាន អភិបាលស្រុក លោក ឃុន បូរ ប្រធានគណៈកម្មាធិការនៃគណបក្សស្រុក ព្រមទាំងលោក លោកស្រីជាច្រើននាក់ទៀត បានអញ្ជើញបន្តទៅពិនិត្យមើលសកម្មភាពបង្រៀន និងរៀន និងសកម្មភាពសាងសង់អគារសិក្សា១ខ្នង ស្មើ៥បន្ទប់កំពុងសាងសង់បានប្រមាណជាង ៦០ភាគរយ ដែលជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ស្ថិតក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។
13495097_583721215132702_1231394329870290778_n 13516473_583721008466056_4126903845043748799_n 13516473_583721011799389_3508855528579069902_n 13516704_583721055132718_2176210853387055967_n 13521865_583721418466015_7258441996674398383_n