“មានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព មានឯកភាពជាតិដែលយើងបានបាត់បង់តាំងពីយូរណាស់មកហើយ” នេះគឺប្រសាសន៏ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈ អភិបាលខេត្តតាកែវ បានលើកឡើងក្នុងពិធិចែកអំណោយជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋចំនួន ១០៨គ្រួសារ ស្ថិតក្នុងភូមិពន្លៃខាងត្បូង ភូមិពន្លៃខាងជើង ភូមិធ្លកយុល ភូមិសំរោង ភូមិស្រម៉ុក និងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៥។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហេ កាន់ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោក លោកស្រីជាអាជ្ញាធរដែនដី។ លើសពី នេះឯកឧត្តមបានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ សម្តេចមិនដែលរត់ចោលលោកតា លោកយាយ អ៊ុំ ពូ មីងបងប្អូនប្រជាពលរដ្ឋម្តងណាទេគឺនៅរួមសុខ រួមទុក្ខជាមួយបងប្អូនជានិច្ច។ ឯកឧត្តមអភិបាលក៏បានផ្តាំផ្ញើសូមលោកតា លោកយាយ អ៊ុំ ពូ មីងបងប្អូនប្រជាពលរដ្ឋកុំជឿ ការសន្យាខ្យល់ ការភូតកុហក ការបោកប្រាស់ ការញុះញ៉ុង របស់បុគ្គមួយចំនួនដែលគេដើម្បីតែអំណាចរបស់ក្រុមគេទេ និងសូមលោកតា លោកយាយ អ៊ុំ ពូ មីងបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសុខដុមរម្យនា នៅចេះសាមគ្គីគ្នា។
សម្ភារដែលជាអំណោយរបស់ព្រះតេជព្រះគណ ព្រះនាម សេក សុវណ្ណារិន ព្រះវិន័យធម៌អនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្តសំរោងពន្លៃ ក្នុង១គ្រួសាររួមមានៈ
១-ត្រីខ ៥ កំប៉ុង
២-អង្ករ ១០គីឡូ
៣-ទឹកត្រី៣ដប
៤-ទឹកស៊ីអីវ ៣ដប
៥-មី ១០កញ្ចប់
៦-ឆ្នាំង២
៧-វែក២
៨-កំសៀវ១
៩-ជ្រុញ ១
១០-ចានឃ្លាំ ១
១១-ស្កសរ ១គីឡូ
១២-ចានស្រាក់ ១ឈុត
១៣.ថវិកា ១០,០០០រៀល
សូមបញ្ជាក់ដែរថា ឯកឧត្តមអភិបាលបានឧបត្ថម្ភជាថវិកាក្នុង១គ្រួសារចំនួន ១០,០០០រៀល និងឯកឧត្តម ហេ កាន់បានឧបត្ថម្ភជាថវិកាក្នុង១គ្រួសារចំនួន ៥,០០០រៀល។