ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិតបីក្នុងពិធីប្រកាសអនុសាខា និងក្រុុមកាកបាទក្រហមឃុំទូទាំងស្រុកបូរីជលសារ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ


នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រជាកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងសមាជិកសាខា បានអញ្ជើញជាអធិតបីក្នុងពិធីប្រកាសអនុសាខា និងក្រុុមកាកបាទក្រហមឃុំទូទាំងស្រុកបូរីជលសា និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៦គ្រួសារ នៅក្នុងភូមិក្អែកយំ ឃុំបូរីជលសា ស្រុកបូរីជលសារ។អំណោយទាំងនោះរួមមាន អង្ក ១បាវ មី១កេស កន្ទេល១ ឃីត ១កញ្ចប់ និងថវិកាមួួចំនួន។ បន្ថែមពីនោះឯកឧត្តមក៏បានឧបត្ថម្ភស័ង្កសី មេ និងរនាប សម្រាប់ជួយជួសជុលផ្ទះអ្នកមីង រ័ត្ន សុម៉ាលី អាយុ ៤៨ឆ្នាំ រស់នៅភូមិក្អែកយំ ដែលមានសភាពទ្រុឌទ្រោមខ្លាំងរហូតដល់រួចរាល់ជាស្ថាពរ។
11143480_463870677117757_5020255063729867557_o 11144908_463870593784432_347054412168261524_o 11792131_463870503784441_2114518815846380134_o 11807104_463870953784396_912503402789046822_o 11807433_463870553784436_7367802762965585193_o