ឯកឧត្តម ឡាយ វណ្ណៈសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់


នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះទៅពិនិត្យដោយផ្ទាល់ព្រមទាំងសាកសួរសុខទុក្ខ និងចាត់វិធានការជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារខេត្តតាកែវ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កើតឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះចំនួន ១៥១ ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន ៣ខ្នង ព្រមទាំងប៉ះពាល់ដល់ដំបូលសាលារៀនមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានសំដែងនៅការសោកស្តាយជាមួយបងប្អូនចំពោះគ្រោះមហន្តរាយនេះ ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិ នឹងនៅក្បែបងប្អូនដើម្បីជួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់ ហើយក្រុមការងារនិងចាត់ចែងជួយដល់បងប្អូនឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។
11402861_464238520414306_3549358260027185329_o 11732001_464239573747534_2644053545624773032_o 11792001_464238310414327_5088618866523802951_o 11794437_464239007080924_1177873776196730391_o 11794633_464238537080971_7352375853910530457_o