ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តចុះពិនិត្យស្លាកគណបក្ស និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំលំពង់


ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានចុះពិនិត្យ កែសម្រួលស្លាកគណបក្ស និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំលំពង់ ស្រុកបាទីខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមបានណែនាំដល់គណបក្សស្រុក ឃុំ ត្រូវរៀបចំតម្លើងស្លាកគណបក្សថ្មីៗឱ្យបានច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវពិនិត្យមើលស្លាកណាដែលចាស់ឬរហែកត្រូវប្តូរចេញជាបន្ទាន់។
ជាមួយគ្នានេះដែរឯកឧត្តម បានសម្រេចជួសជុលកំណាត់ផ្លូវ ១ខ្សែ ប្រវែង៥គ.ម ជូនប្រជាពលរដ្ឋ និងតម្លើងអង់តែន អាយកូមiCOM ជូនប្រជាការពារនៅក្នុងឃុំលំពង់ ព្រមទាំងបានជម្រុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុក្ខដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត អនុវត្តឱ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមកុំចាញ់បោកក្រុមមួយចំនួនដែលបញ្ចុះបញ្ចូលបងប្អូនឱ្យចូលរួមធ្វើបាតុកម្មខុសច្បាប់ការពារទោសកំហុសបុគ្គលដែលប្រព្រឹត្តខុសច្បាប់។

14446129_898399516928273_2575620971400171229_n 14448815_898399636928261_783862529700584392_n 14448871_898399523594939_8393042199577033228_n 14449738_898399646928260_8103537613551737305_n 14470664_898399520261606_4849083763314901830_n