ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាល លោក មហាម៉េត ហ្វូអាត តំណាងម្ចាស់ជំនួយសប្បុរសធម៌ប្រទេសគុយវេតអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរឥស្លាម ចំនួន៤៣០គ្រួសារ នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ


ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក មហាម៉េត ហ្វូអាត តំណាងម្ចាស់ជំនួយសប្បុរសធម៌ប្រទេសគុយវេត និងអមដំណើរដោយ ឯកឧត្តមឧត្តមសេនីត្រីយ៏ ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកអភិបាល អភិបាលរង កងកម្លាំងប្រដាប់អាវុធ ស្រុកបូរីជលសារ បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរឥស្លាម ចំនួន៤៣០គ្រួសារ នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវក្រោមជំនួយឧបត្តម្ភរបស់ប្រជាជនប្រទេសគុយវេតដោយក្នុង០១គ្រួសារទទួលបានៈ
១. អង្ករ ១៥គីឡូ
២.មី១២កញ្ចប់
៣. ត្រីខ៤កំប៉ុង
៤.អំបិលអ៊ីយ៉ុត ១គីឡូ
៥.ប្រេងឆា១ដប
ក្នុងពិធីនេះឯកឧត្តមអភិបាល បានពាំនាំនៅការផ្តាំសួរសុខទុក្ខពីសំណាក់ថា្នក់ដឹកនាំប្រទេសដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលតែងតែគិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបង្ហាញនៅចិត្តដ៏រំភើបសប្បាសរីករាយដែលបានជួបបងប្អូនប្រជាពលរដ្ឋនៅទីនោះ ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណដល់លោក មហាម៉េត ហ្វូអាត និងសប្បុរសជន ក៏ដូចជាប្រជានប្រទេសគុយវេត ដែលបានជួយឧបត្ថម្ភទាំងស្មារតី និងថវិកាជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបងប្អូនខ្មែរឥស្លាម។
10606501_320143031490523_5680761049808776936_n 10609574_320143294823830_740350902877852849_n 10624976_320142834823876_2705449170248724712_n 10628325_320142764823883_4905925711082584912_n 10639664_320143108157182_8952861614022453077_n