ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រួមទាំងសមាជិក សមាជិកាគណកម្មាធិកាសាខា បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន ១៥៦គ្រួសារ ក្នុងនោះរលំទាំងស្រុងចំនួន ៣គ្រួសារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយ១គ្រួសារទទួលបាន អង្ករ១បាវ តង់១ កន្ទេល១ ឃីត១កញ្ជប់ និងថវិការមួយចំនួន ។