ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម គិន ណែត និងលោកជំទាវ នាង កឹមម៉ើ អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសមាជិកក្រុមប្រឹក្សាឃុំក្រពុំឈូក ស្រុកកោះអណ្តែត


ក្រោយពីទទួលដំណឹងដ៏សោកសៅស្តីពីមរណៈភាពរបស់លោក រ័ត្ន ឆែម សមាជិកក្រុមប្រឹក្សាឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយរោគាពាធក្នុងជន្មាយុ ៧៧ឆ្នាំ ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នាង កឹមម៉ើ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋាននៃសពស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវការស្តាយស្រណោះយ៉ាងពន់ពេកចំពោះការបាត់បង់នូវមន្ត្រីមួយរូបដែលខិតខំលះបង់កម្លាំងកាយចិត្តមប្រើជាតិមាតុភូមិ ព្រមទាំងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក រ័ត្ន ឆែម បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបាននាំមកនូវអំណោយមួយចំនួនព្រមទាំងចូលបច្ច័យចំនួន ១លានរៀន និង៦០ដុល្លារផងដែរ។
11011043_454163824755109_7396194419130019431_o 11249095_454163758088449_5518674904043980526_o 11537601_454163574755134_5935702662471417517_o 11539007_454163761421782_2333265294201237395_o 11698997_454163581421800_2171668208725817351_o